ព័ត៌មានជាតិ

កូវីដ១៩ ៖ ឆ្លងថ្មី៩៨១នាក់ ជា៩៣៤នាក់ និងស្លាប់១៩នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៩៨១នាក់ទៀត ជាសះស្បើយចំនួន៩៣៤នាក់ និងស្លាប់ចំនួន១៩នាក់។

ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៧១៦នាក់ និងអ្នកដំណើរពីបរទេសចំនួន២៦៥នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ??កម្ពុជាមានអ្នកឆ្លងសរុបចំនួន៥៧១០៣នាក់ អ្នកជាសះស្បើយចំនួន៤៨៩៧៤នាក់ និងអ្នកស្លាប់ចំនួន៧៩៨នាក់៕

To Top