ព័ត៌មានជាតិ

អាជ្ញាធរ​ ខណ្ឌជ្រោយចង្វារ ផ្អាកដំណើរការ ជាបណ្ដោះអាសន្នផ្សារ «ដើមស្រល់» ក្រោយរកឃើញ អាជីវករឆ្លងកូវីដ១៩

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការផ្អាកដំណើរ ការជាបណ្ដោះអាសន្នផ្សារ «ដើមស្រល់» ដែលមានទីតាំងស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។

យោងតាមសេចក្ដី ប្រកាសព័ត៌មាន បញ្ជាក់ថា «ការផ្អាកដំណើរការ បណ្ដោះអាសន្ននេះ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ដោយសារមានករណីវិជ្ជមានកូវីដ១៩ កើតឡើងថ្មី ក្នុងចំណោមអាជីវករ ដែលកំពុងធ្វើអាជីវកម្ម ក្នុងផ្សារ»៕

To Top