ព័ត៌មានជាតិ

កូវីដ១៩៖ ខេត្តបាត់ដំបងរកឃើញ អ្នកឆ្លងថ្មី៥៤នាក់ និងជាសះស្បើយ៨នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន៥៤នាក់ ក្នុងនោះ ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៤១នាក់ ជាពលករត្រឡប់មក ពីប្រទេសថៃ ១៣នាក់ និងមានករណីជាសះស្បើយ៨នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ១៣៤០នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ៦៤៣នាក់ និងកំពុងសម្រាក ព្យាបាល ៦៨៨នាក់ ស្លាប់៩នាក់ ៕

To Top