ភ្នំពេញ : រដ្ឋបាលខេត្ត ឧត្តរមានជ័យ នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២១បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៩៦នាក់ថ្មី ក្នុងនោះ(០៦ករណី សហគមន៍ និង៩០ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន៣៦នាក់ផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១.១៩២ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ១០៦៣ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១២៨ ករណី និងបានព្យាបាលជាសះស្បើយចំនួន ២៣៧ នាក់ កំពុងសម្រាកព្យាបាលចំនួន ៩៥០ នាក់ និងស្លាប់ចំនួន ០៣នាក់។






