ព័ត៌មានជាតិ

កូវីដ១៩៖ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី៣៦នាក់ និងជាសះស្បើយ២៤នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ សេចក្តីប្រកាសព័ត៌មាន បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន៣៦នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ២៤នាក់ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១១២៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥៦៨នាក់ និងកំពុងសម្រាកព្យាបាលចំនួណ៥៤៣នាក់ ស្លាប់១៣នាក់៕

To Top