ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូន ដំណឹងលម្អិតខាងក្រោម ។
ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការ ប៉ះពាល់ដល់ការ ផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួល ខ្លះៗជៀសមិនផុត ដែលយើងខ្ញុំស្នើសុំអភ័យទោស ទុកជាមុន ។
សូមអានសេចក្តី ជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម ៖


