ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូន សាធារណជនឱ្យបានជ្រាបថា ៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន១០៦នាក់ សរុបថ្ងៃនេះចំនួន១៥៧នាក់ និងជាសះស្បើយ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧២នាក់ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៩៧១នាក់ បានព្យាបាលជាសះស្បើយ ចំនួន៦៨៦នាក់ ស្លាប់១៩នាក់ និង១២៦៦នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និង វិក្រឹតការខេត្ត និងវិទ្យាល័យដំដែក ។








