ភ្នំពេញ ៖ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៩៥៤នាក់ទៀត ជាសះស្បើយចំនួន១០៤៦នាក់ និងស្លាប់ចំនួន២៧នាក់។
ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៨១៨នាក់ និងអ្នកដំណើរពីបរទេសចំនួន១៣៦នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ??កម្ពុជាមានអ្នកឆ្លងសរុបចំនួន៥៨០៥៧នាក់អ្នកជាសះស្បើយចំនួន៥០០២០នាក់ និងអ្នកស្លាប់ចំនួន៨២៥នាក់៕