ព័ត៌មានជាតិ

សម្ដេចតេជោ ព្រមទទួលធ្វើជា បេក្ខភាព សម្រាប់ពានរង្វាន់ សន្តិភាពស៊ុនហាក់(Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា យល់ព្រមទទួលធ្វើជាបេក្ខភាព សម្រាប់ពានរង្វាន់ សន្តិភាព ស៊ុនហាក់ ព្រោះកន្លងមកសម្ដេច បានចូលរួមសកម្មភាពជាច្រើន ដើម្បីរក្សាសន្តិភាព ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុកសម្ដេចតេជោ ។

ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយតំណាងអង្គការសហព័ន្ធសន្តិភាព សកល (UPF) នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ បានយល់ព្រមទទួលយកសំណើ ទាក់ទងសម្ដេច ធ្វើជាបេក្ខភាពសម្រាប់ពាន រង្វាន់សន្តិភាព ស៊ុនហាក់ ដោយសម្ដេចសង្ឃឹមថា នឹងកសាង រក្សាសន្តិភាព រួមជាមួយនឹងសកម្មភពជាមួយអង្គការ UPF ផងដែរ ។

សម្តេចក៏បាន យល់ ព្រមទទួលធ្វើជាសហប្រធានកិត្តិយស រៀបចំកិច្ចប្រជុំកំពូល នៅខែវិច្ឆិកាខាងមុខ នៅប្រទេសកូរ៉េខាងត្បូង ដែលប្រធានបទសំខាន់ទាក់ ទងទៅនឹងសន្តិភាព នៅក្នុងតំបន់អាស៊ី ។ ដោយសម្ដេចមានប្រសាសន៍ថា ប្រធានបទទាក់ទង ទៅនឹងសន្តិភាពនេះ វាជារឿងសំខាន់បំផុត សម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ាន ក៏ដូចជានៅលើពិភពលោក ៕

To Top