ព័ត៌មានជាតិ

ខេត្តកំពង់ចាម មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ចំនួន ៣នាក់ទៀត ខណៈរកឃើញអ្នកឆ្លងថ្មី ៦៤នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេច ក្ដីប្រកាសព័ត៌ មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦៤នាក់ និងមានអ្នកស្លាប់ចំនួន ៣នាក់ទៀត ។

រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសឲ្យដឹងថា កាលពីថ្ងៃទី៨ កក្កដា រដ្ឋបាលខេត្ត បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចុះទៅយកសំណាកកម្មករ កម្មការិនី ពលករចំណូលស្រុក និងប្រជាពលរដ្ឋមានការសង្ស័យចំនួន ១.៥៦៦នាក់ ទទួលបានលទ្ធផលតេស្ត វិជ្ជមានកូវីដ១៩ ចំនួន ៦៤នាក់ ។

អ្នកជំងឺកូវីដទាំង ៦៤នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបា លនៅ មន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ និងបន្តស្រាវជ្រាវរកអ្នក ដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺកូវីដ១៩ បន្ថែមទៀត ៕

To Top