ព័ត៌មានជាតិ

មនុស្សចំនួន១១នាក់ រងរបួស ក្រោយធ្លាក់ បាឡុងហោះ នៅណូវែលសេឡង់

វែលលីងតុន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុក បានរាយការណ៍ថា មនុស្សចំនួន១១នាក់ បានរងរបួស ដោយសារបាឡុងហោះ បានធ្លាក់នៅជិត Queenstown នៅ South Island ប្រទេ សណូវែលសេឡង់ នៅថ្ងៃសុក្រនេះ ។

អ្នកនាំពាក្យប៉ូលិសមួយរូប បានបញ្ជាក់នៅកន្លែងកើតហេតុថា យ៉ាងហោចណាស់មនុស្សម្នាក់ បានរងរបួសធ្ងន់ ជាមួយគ្នានេះដែរ មនុស្ស១០នាក់ផ្សេងទៀត បានរងរបួសតិចតួច ។

គេបានឃើញទិដ្ឋភាព ដែលបាឡុងហោះត្រូវបានគេមើល ឃើញនៅទើរលើមែកឈើ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា មានខ្សែភ្លើងខ្វាត់ខ្វែងច្រើននៅទីតាំងបាឡុងហោះ ។ ក្រុមសេវាកម្ម សង្គ្រោះបន្ទាន់ បានស្នើដល់ក្រុមហ៊ុនអគ្គីសនី បិទភ្លើងជាបណ្តោះអាសន្ន ដែលធ្វើឲ្យផ្ទះដែលនៅជិតនោះតិចបំផុត១៦០ខ្នង គ្មានអគ្គីសនីប្រើប្រាស់ ។

បាឡុងខ្យល់ក្តៅ បានបង្ហោះឡើងមួយ ក្នុងចំណោមបាឡុងហោះ ដែលមានភាពទាក់ទាញខ្លាំង សម្រាប់ទេសចរណ៍នៅក្នុងប្រទេស ណូវែលសេឡង់ ប៉ុន្តែ ជួបគ្រោះអកុសល ។ បាល់ឡុងហោះមួយ បានធ្លាក់បង្ក គ្រោះថ្នាក់ នៅក្នុងឆ្នាំ២០១២ បណ្តាលឲ្យស្លាប់មនុស្សអស់១១នាក់ ។ មិនមានភស្តុតាងណាមួយបញ្ជាក់ ពីការធ្លាក់ដែលបង្កឡើង ដោយសារការរៀបចំមិនត្រូវ ប៉ុន្តែសាក្សី បានរាយការណ៍ថា បានឃើញហោះបុកធ្លាក់ មកដីនៅពេលនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top