ព័ត៌មានជាតិ

ស្ថានអគ្គកុងស៊ុលកម្ពុជា នៅរៀតណាម អំពាវនាវពលរដ្ឋពន្យារពេល ធ្វើដំណើរមកកម្ពុជាវិញ

ភ្នំពេញ ៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរគ្រ ប់រូប ត្រូវពន្យារពេលធ្វើដំណើរ វិលត្រឡប់មកប្រទេសកម្ពុជាវិញ ព្រោះថា អាចចម្លងជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ថែមទៀត។

តាមសេចក្ដីជូនដំណឹង របស់ ស្ថានអគ្គកុង ស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹង ថា «យោងតាមអនុសាសន៍ ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការីក រាលដាលជំងឺកូវីដ-១៩ ចូលមកប្រទេសកម្ពុជា ស្ថានអគ្គកុងស៊ុលកម្ពុជា សូមស្នើដល់បងប្អូនគ្រប់រូបមេត្តាបង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុតអំពីហានិភ័យ នៃការចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មី (Delta និង Delta Plus) ដោយកុំផ្លាស់ទី ពីកន្លែងមួយទៅទីកន្លែងមួយទៀត ប្រសិនបើពុំមានការចាំបាច់ និងពន្យារពេលការធ្វើដំណើរ វិលត្រឡប់មក ប្រទេសកម្ពុជាវិញ ក្នុងអំឡុងពេលនេះ ព្រោះអាចបង្កហានិភ័យ នៃការឆ្លងជំងឺក្នុងពេលធ្វើដំណើរ និងអាចនាំយក់ជំងឺកូវីដ់-១៩ ចូលមកចម្លងក្នុង ប្រទេសថែមទៀត»

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top