ព័ត៌មានជាតិ

ទូតកម្ពុជាប្រចាំម៉ាឡេស៊ី ប្រាប់ពលរដ្ឋខ្មែរ កុំឲ្យវិល ត្រឡប់មក មាតុប្រទេសអំឡុងពេលនេះ ព្រោះអាចនាំយកកូវីដបំប្លែងថ្មី ចូលកម្ពុជា

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ពលករ/ពលការិនី សិស្សនិស្សិត ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សា នៅប្រទេសម៉ាឡេស៊ី កុំឲ្យធ្វើការបន្លាស់ទី ពីកន្លែងមួយទៅកាន់ទីកន្លែងមួយ ប្រសិនបើពុំមានការចាំបាច់ និងជៀសវាងការធ្វើដំណើរ វិលត្រឡប់ទៅកម្ពុជា នៅក្នុងអំឡុងពេលនេះ ដែលអាចបង្ក ហានិភ័យ និងអាចនាំយកជម្ងឺកូវីដ-១៩-បំប្លែងថ្មី Deta/DaaHis ចូលកម្ពុជាថែមទៀត ។

យោងតាមសេចក្តីជូនដំណឹង ស្ថានឯកអគ្គរាជទូតកម្ពុជា នៅថ្ងៃទី៩ កក្កដា បានឲ្យដឹងថា ការប្រកាសអំពាវនាវនេះ គឺធ្វើឡើងដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩-បំប្លែងថ្មី Delta/ Delta Plus ដែលកំពុងមានហានិភ័យខ្ពស់ និងការកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈ ពេលជាងមួយខែកន្លងមកនេះ ទាំងនៅប្រទេសកម្ពុជា និងក្នុងប្រទេសម៉ាឡេស៊ី ។

ទូតកម្ពុជា ក៏បានអំពាវនាវឲ្យពលរដ្ឋ ចូលរួមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដែលផ្ដល់ឱ្យដោយអាជ្ញាធរម៉ាឡេស៊ីឱ្យបានគ្រប់ៗគ្នា ។ ជាពិសេសត្រូវ អនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសវិធានការការពារនានា របស់អាជ្ញាធរម៉ាឡេស៊ី ដើម្បីជួយការពារសុវត្ថិភាព ផ្ទាល់ខ្លួនរបស់បងប្អូន ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top