ពោធិសាត់ ៖ ទំនាស់ពាក្យសម្តី ដោះស្រាយមិនចេញ ស្រ្តីជាប្រពន្ធចិត្តឆៅ ស្រាប់តែយក កូនកាំបិត មុខស្រួច ចាក់ទៅលើប្តី ១កាំបិត ចំ ឆ្អឹងចំនីរ បណ្តាលអោយ ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង២២ ថ្ងៃទី៩ កក្កដា ឆ្នាំ ២០២១កន្លងមកនេះ ។
បើតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលស្រុកវាលវែង បានអោយដឹងថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះសឿន សៀ អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់ ។ ចំណែកជនសង្ស័យត្រូវជាប្រពន្ធជនរងគ្រោះមានឈ្មោះតាំង គា អាយុ ២៦ ឆ្នាំជនជាតិខ្មែរ រស់នៅជាមួយគ្នា ។
របាយការណ៍ដដែលក៍បានអោយដឹងទៀតថា ក្រោយកើតហេតុកម្លាំង សមត្ថកិច្ចក៍បានកសាងសំណុំរឿង ជនសង្ស័យជាប្រពន្ធទៅតាមនិតិវិធី ចំណែកសពជនរងគ្រោះត្រូវបាន សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់អោយទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
