ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៥នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ២២នាក់ និងករណីស្លាប់០១នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៥២៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧០០នាក់ និងកំពុងសម្រាកព្យាបាល៨១៥នាក់ ស្លាប់១០នាក់៕




