ព័ត៌មានជាតិ

កម្ពុជាមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ជិត១ពាន់នាក់ហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា គិតមកត្រឹមព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៩២៥នាក់។

ក្រសួងបន្តថា ក្នុងនោះរកឃើញអ្នកឆ្លងថ្មីចំនួន៩១១នាក់ ជាចំនួន១០០២នាក់ និងស្លាប់ចំនួន២៣នាក់។

ក្នុងចំណោមរកឃើញអ្នកឆ្លងថ្មីទាំង៩១១នាក់នេះ ករណីឆ្លងសហគមន៍ចំនួន៥៩២នាក់ និងអ្នកដំណើរពីបរទេសចំនួន៣១៩នាក់

សូមបញ្ជា្កក់ថា គិតត្រឹមព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ??កម្ពុជាមានអ្នកឆ្លងសរុបចំនួន៦១៨៧០ នាក់ និងអ្នកជាសះស្បើយចំនួន៥៣៤៧៧នាក់៕

To Top