ព័ត៌មានជាតិ

ទីក្រុងស៊ីដនី បរាជ័យក្នុងការទប់ស្កាត់ការឆ្លងវីរុស ទោះបីក្រុងនេះបានបិទខ្ទប់អស់រយៈពេល ៣សប្តាហ៍ហើយក្តី

បរទេស៖ ប្រទេសអូស្រ្តាលីបានរាយការណ៍អំពីករណីផ្ទុះការឆ្លងថ្មីនៃជំងឺវីរុសកូរ៉ូណា នៅថ្ងៃច័ន្ទ ដោយសារតែការបិទខ្ទប់នៅក្នុងទីក្រុងស៊ីដនី ដែលជាទីក្រុងធំបំផុតរបស់ប្រទេសនេះ បានបរាជ័យក្នុងការបញ្ឈប់ការរីករាលដាលនៃករណីឆ្លងយ៉ាងឆាប់រហ័ស។

យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អាជ្ញាធរសុខាភិបាលបានរាយការណ៍ថា មានករណីឆ្លងចំនួន ១១២ ករណី នៅស៊ីដនីក្នុ ងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាកំណត់ត្រាមួយសម្រាប់រលកនៃការឆ្លងនេះ បើទោះបីជាមានការបិទខ្ទប់នៅទូទាំងទីក្រុង ដែលស្ថិតក្នុងសប្តាហ៍ទី ៣ ក៏ដោយ។

វីរុសនេះបានរាលដាលដល់សង្កាត់នានានៅទូទាំងទីក្រុងដែលមានប្រជាជន ៥ លាននាក់។

នាយករដ្ឋមន្ត្រីប្រចាំរដ្ឋ New South Wales លោកស្រី Gladys Berejiklian បាននិយាយថា ការឆ្លងថ្មីៗបំផុតត្រូវបានឆ្លងរវាងសមាជិកគ្រួសារនិងមិត្តភក្តិជិតស្និទ្ធ ដែលបានជួបគ្នា ទោះបីជាមានការហាមឃាត់មិនឱ្យជួបនរណាម្នាក់នៅខាងក្រៅគ្រួសាររបស់អ្នកក៏ដោយ។

អ្នករស់នៅទីក្រុង ស៊ីដនី ត្រូវបានគេបញ្ជាឱ្យមិនចាកចេញពីផ្ទះនោះឡើយ លើកលែងតែការទិញទំនិញ ការព្យាបាលជំងឺ ឬការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top