ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០នាក់ថ្មី និងមានករណីជាសះស្បើយ១៥នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៣០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១២៧នាក់ និងកំពុងសម្រាកព្យាបាល ៣០៣នាក់៕




