ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៩នាក់ថ្មី ខណៈមានករណីជាសះស្បើយ២៦នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២៥០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧១៧នាក់ និងកំពុងសម្រាកព្យាបាល ៥១៣នាក់ ស្លាប់២០នាក់៕



