Covid-19

កូវីដ១៩៖ ខេត្តឧត្ដរមានជ័យ រកឃើញករណីឆ្លងថ្មី១៥០ នាក់និងជាសះស្បើយចំនួន៥៦នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក ខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៥០នាក់បន្ថែមទៀត ក្នុងនោះ(០១ករណី សហគមន៍ និង១៤៩ នាក់ នាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន៥៦នាក់ ផងដែរ នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១.៩៧៥ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ១.៨២៦ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៤៩ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៤២៧ នាក់ កំពុងសម្រាកព្យាបាលចំនួន ១.៥៤៤ នាក់ និងស្លាប់ចំនួន ០៤នាក់។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top