ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤២នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៦៩នាក់ និងករណីស្លាប់ ២នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៦៦២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៨៥៤នាក់ និងកំពុងសម្រាកព្យាបាល ៧៩៥នាក់ ស្លាប់ ១៣នាក់៕