ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ប្ដូរគម្លាតចាក់វ៉ាក់សាំង ដូសទី១ និងទី២ រយៈពេល២១ថ្ងៃ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានសម្រេចកែប្រែគម្លាតពេលវេលា នៃការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម រវាងដូសទី១ និងដូសទី២ ត្រូវមានរយៈពេល ២១ថ្ងៃ។ នេះបើយោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។

សូមរំលឹកថា នាពេលកន្លងមក គម្លាតនៃការចាក់វ៉ាក់សាំងរវាង ដូសទី១ និងដូសទី២ នៃវ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម មានរយៈពេលត្រឹម ១៤ថ្ងៃ៕

To Top