Covid-19

កូវីដ១៩៖ ខេត្តឧត្ដរមានជ័យ រកឃើញអ្នកឆ្លងថ្មី ១៨៣នាក់ និងជាសះស្បើយ៥៥នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថាថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក ខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៨៣នាក់ថ្មី ក្នុងនោះ (០៧ករណី សហគមន៍ និង១៧៦ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន៥៥ នាក់ បន្ថែមទៀត នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២.១៥៨ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២.០០២ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៥៦ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៤៨២ នាក់ កំពុងសម្រាកព្យាបាលចំនួន ២.៦៧២ នាក់ និងស្លាប់ចំនួន ០៤នាក់។

To Top