ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៧៩នាក់ថ្មី និងស្លាប់ចំនួន ១នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ មកពីខេត្តស្វាយរៀង ១៤នាក់ មកពីខេត្តតាកែវ ២នាក់ មកពីខេត្តកណ្ដាល ១នាក់ មកពីខេត្តត្បូងឃ្មុំ ១នាក់ និងមកពីខេត្តកំពង់ធំ ១នាក់ និងមានករណីស្លាប់ម្នាក់ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ។
ក្នុងនោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ៧នាក់
២- ស្រុកកំចាយមារ ចំនួន ៦៨នាក់
៣-ស្រុកបាភ្នំ ចំនួន ៣៣នាក់
៤- ស្រុកព្រះសេ្ដច ចំនួន ១៧នាក់
៥- ស្រុកមេសាង ចំនួន ១១នាក់
៦- ស្រុកពាមរក៍ ចំនួន ៦នាក់
៧- ស្រុកស្វាយអន្ទរ ចំនួន ៤នាក់
៨- ស្រុកពោធិ៍រៀង ចំនួន ៣នាក់
៩- ស្រុកពារាំង ចំនួន ៣នាក់
១០-ស្រុកកញ្ច្រៀច ចំនួន ៣នាក់
១១-ស្រុកពាមជរ ចំនួន ២នាក់
១២-ស្រុកកំពង់ត្របែក ចំនួន ២នាក់
១៣-ស្រុកសុីធរកណ្ដាល ចំនួន ១នាក់
១៤-មកពីខេត្តស្វាយរៀង ចំនួន ១៤នាក់
១៥-មកពីខេត្តតាកែវ ចំនួន ២នាក់
១៦-មកពីខេត្តកណ្ដាល ចំនួន ១នាក់
១៧-មកពីខេត្តត្បូងឃ្មុំ ចំនួន ១នាក់
១៨-មកពីខេត្តកំពង់ធំ ចំនួន ១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១៧៩នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
រដ្ឋបាលខេត្តព្រៃវែង សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោក ជូ រី ប្រជាពលរដ្ឋរស់នៅភូមិតាង៉ក ឃុំរំចេក ស្រុកព្រះសេ្ដច ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៥១ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សុបចំនួន២,៦៥៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,៤៩៩នាក់ និងកំពុងសម្រាកព្យាបាល១,១១៩នាក់ ស្លាប់៣៩នាក់៕