ព័ត៌មានជាតិ

រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣២នាក់ បន្ថែមទៀត នៅខេត្តកំពត

ភ្នំពេញ៖រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣២នាក់ថ្មី ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពត មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២ ៤៦០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន១ ៥៧២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៨៦១នាក់ ស្លាប់២៧នាក់៕

To Top