ព័ត៌មានជាតិ

កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងថ្មី ៦៥នាក់ ជាសះស្បើយ១៧នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៥នាក់ថ្មី ខណៈមានករណីជា សះស្បើយចំនួន ១៧នាក់ និងករណីស្លាប់ម្នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន១,៧២៧នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ៨៧១នាក់ និងកំពុងសម្រាកព្យាបាល ៨៤២នាក់ ស្លាប់១៤នាក់ ៕

To Top