ព័ត៌មានជាតិ

គណបក្សយុវជនកម្ពុជា តែងតាំង​មន្រ្តី២រូប ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍

ភ្នំពេញ៖ គណបក្សយុវជនកម្ពុជា ដែលមានលោក ពេជ្រ ស្រស់ ជាប្រធាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសតែងតាំង ថ្នាក់ដឹកនាំ២រូប រួមមាន​១- លោក ហា រ៉ាវិន ២- លោក ណៃ សារុន ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សយុវជនកម្ពុជា ។

ការប្រកាសតែងតាំងនេះធ្វេីឡេីង ដោយផ្អែកលើសកម្មភាព សមត្ថភាព និងឆន្ទៈរបស់ លោកទាំង២ ក្នុងការបម្រើគណបក្សដោយស្មោះត្រង់ ព្រមទាំងមាន មនសិកាស្នេហាជាតិ ដោយស្មោះស្ម័គ្រ ដូច្នេះទើបលោកទាំង២នាក់ ត្រូវបានគណៈកម្មាធិការ អចិន្រ្តៃយ៍ នៃគណបក្សយុវជនកម្ពុជា ផ្តល់សេចក្តីទុក ចិត្តតែងតាំងលោកទាំង២នាក់ ជាសមាជិក គណៈកម្មា ធិការអចិន្ត្រៃយ៍ របស់គណបក្សយុវជនកម្ពុជា តទៅ។

លោក ពេជ្រ ស្រស់ បានលើកឡើងថា ក្នុងនាមជាប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណបក្សយុវជនកម្ពុជា ផងនោះ សូមជូន ពរលោកទាំង២នាក់ ជួបតែសំណាងល្អ និងបំពេញភារៈកិច្ច ជោគជ័យនៅក្នុងមុខតួនាទីថ្មី បន្ថែមនេះគ្រប់កាលៈទេសៈ។ លោក ណៃ សារុន អាវក្នុងស និងលោក ហា រ៉ាវិន អាវក្នុងខៀវ៕

To Top