ព័ត៌មានជាតិ

កម្ពុជា នៅតែអាចរក្សាស្ថិរភាព នយោបាយបានល្អ(Video)

ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានបញ្ជាក់ថា កម្ពុជានៅតែអាច រក្សាយ៉ាងល្អ នូវស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ ជំរុញរាល់ការអភិវឌ្ឍនានា។

តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ បានថ្លែងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាវាកម្ពុជានៅតែអាច បន្តដំណើរទៅមុខប្រកបដោយមោទនភាពខ្ពស់ បើទោះជាកម្ពុជាបាននិងកំពុង ប្រឈមជាមួយជំងឺកូវីដ-១៩។

សម្ដេចមានប្រសាសន៍ថា «កម្ពុជានៅតែអាចរក្សាបានយ៉ាងល្អនូវ ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ សម្រាប់ជំរុញរាល់ការអភិវឌ្ឍនានា»៕

To Top