ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណិរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន ៨២នាក់ថ្មី តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីខេត្តកណ្ដាល ២នាក់ និងមកពីខេត្តស្វាយរៀង ១នាក់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ។
ក្នុងនោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ៣នាក់
២- ស្រុកបាភ្នំ ចំនួន ៣១នាក់
៣-ស្រុកពាមរក៍ ចំនួន ១២នាក់
៤- ស្រុកពារាំង ចំនួន ១០នាក់
៥- ស្រុកកំចាយមារ ចំនួន ៧នាក់
៦- ស្រុកមេសាង ចំនួន ៥នាក់
៧- ស្រុកស្វាយអន្ទរ ចំនួន ៤នាក់
៨- ស្រុកពាមជរ ចំនួន ២នាក់
៩- ស្រុកកញ្ច្រៀច ចំនួន ២នាក់
១០-ស្រុកព្រះសេ្ដច ចំនួន ១នាក់
១១-ស្រុកកំពង់ត្របែក ចំនួន ១នាក់
១២-ស្រុកស៊ីធរកណ្ដាល ចំនួន ១នាក់
១៣-មកពីខេត្តកណ្ដាលចំនួន ២នាក់
១៤-មកពីខេត្តស្វាយរៀង ចំនួន ១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៨២នាក់ ខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២,៧៣៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១,៥៤៨នាក់ និងកំពុងសម្រាកព្យាបាល១,១៥២នាក់ ស្លាប់៣៩នាក់ ៕




