ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៩៩នាក់, និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋាន ក្នុងក្រុង/ស្រុកចំនួន១២ មកពីរាជធានីភ្នំពេញ ១នាក់ និងមកពីខេត្តកំពង់ចាម ១នាក់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ។
ក្នុងនោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ៤នាក់
២- ស្រុកបាភ្នំ ចំនួន ២៧នាក់
៣-ស្រុកព្រះសេ្ដច ចំនួន ១៨នាក់
៤- ស្រុកពាមរក៍ ចំនួន ១៥នាក់
៥- ស្រុកកំចាយមារ ចំនួន ១២នាក់
៦- ស្រុកមេសាង ចំនួន ៩នាក់
៧- ស្រុកស្វាយអន្ទរ ចំនួន ៣នាក់
៨- ស្រុកកញ្ច្រៀច ចំនួន ៣នាក់
៩- ស្រុកពារាំង ចំនួន ២នាក់
១០-ស្រុកពោធិ៍រៀង ចំនួន ២នាក់
១១-ស្រុកកំពង់ត្របែក ចំនួន ១នាក់
១២-ស្រុកសុីធរកណ្ដាល ចំនួន ១នាក់
១៣-មកពីរាជធានីភ្នំពេញ ចំនួន ១នាក់
១៤-មកពីខេត្តកំពង់ចាម ចំនួន ១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៩៩នាក់ ខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។


សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៨៣៨ ក្នុងនោះបានព្យាបាល ជាសះស្បើយ ១៦០១នាក់ និងកំពុងសម្រាកព្យាបាល ចំនួន១១៩៦នាក់ ស្លាប់៤១នាក់៕
