Covid-19

សម្តេចតេជោ៖ កម្ពុជាត្រូវការ​ ជាចាំបាច់ ចាក់វ៉ាក់សាំង កូវីដ១៩ ឲ្យក្រុមមនុស្សអាយុ ១២-១៧ឆ្នាំ ក្នុងចំនួន ១,៩លាននាក់(Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបច្ចុប្បន្នត្រូវការជាចាំបាច់ ក្នុងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឲ្យក្រុមយុវ័យ និងកុមារអាយុ១២ ទៅ១៧ឆ្នាំ ដែលមានចំនួន ប្រមាណ ១ លាន៩សែននាក់ ។

ក្នុងឱកាសថ្លែងសារពិសេស ទៅកាន់ជនរួមជាតិ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោមានប្រសាសន៍ថា “យើងត្រូវមានការចាំបាច់ ចាក់វ៉ាក់សាំងកូវីដ១៩ឲ្យយុវ័យ និងកុមារអាយុ ១២ទៅ១៧ឆ្នាំ ខណៈបច្ចុប្បន្នកម្ពុជា បានចាក់ឲ្យក្រុមមនុស្ស អាយុ១៨ឆ្នាំឡើង ទៅបានជាង ៥លាននាក់ហើយ” ។

សម្តេចបន្តថា កុមារអាយុពី១២-១៧ មានប្រមាណ ១លាន៩សែននាក់ ក្នុងចំណោម២លាននាក់ ដែលត្រូវការវ៉ាក់សាំង ៤លានដូស។ សម្តេចថា មកទល់ពេលនេះ កម្ពុជា បានទទួលវ៉ាក់សាំង ទាំងការទិញ និងការផ្តល់ជំនួយ មានជាង ៣១លានដូសហើយ ៕

To Top