ព័ត៌មានជាតិ

សម្តេចតេជោ ដកលោក ឌុច សុវណ្ណារី ពីរដ្ឋលេខាធិការ ក្រសួង ទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា ក្រោយបង្ហោះសារ ផ្ជាញ់ផ្ចាលដល់លោក ហុង ថែម ដែលទទួលមរណភាព

ភ្នំពេញ ៖ ភ្លាមៗក្រោយបានដឹងថា លោក ឌុច សុវណ្ណារី ជារដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបង្ហោះសារផ្ជាញ់ផ្ចាល ដល់អ្នកស្លាប់ ដែលជាមន្រ្តីរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដកតំណែងចេញពីតួនាទី ។

ការប្រកាសដកតំណែងលោក ឌុច សុវណ្ណារីនេះ ក្រោយពីលោកបានបង្ហោះសារ ក្នុងហ្វេសប៊ុក ក្នុងន័យផ្ជាញ់ផ្ចាលទៅលោក ហុង ថែម ដែលបានស្លាប់។ លោក ហុង ថែម ជាទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច បានទទួលមរណៈដោយសារជំងឺ កាលពីប៉ុន្មានថ្ងៃមកនេះ ។

តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនាថ្ងៃ១៦ កក្កដា នេះ សម្តេចតេជោបានចូលរួមរំលែកទុក្ខ តាមរយៈលោកស្រី ម៉ែន សំអន ចំពោះមរណៈភាព លោក ហុង ថែម ដែលជាមន្ត្រីមួយរូប បានរួមចំណែកកសាងប្រទេស តាំងពីបាតដៃទទេ នាឆ្នាំ១៩៧៩ ។

សម្តេចបន្តថា សូម្បីតែលោកស្រី ម៉ែន សំអន ឲ្យលោក ឌុច សុវណ្ណារី ដកចេញសារក្នុងន័យផ្ជាញ់ផ្ចាល់នេះ ក៏លោកមិនព្រមដកដែរ ។

សម្តេចតេជោបន្តថា “ខ្ញុំមិននឹកស្មានដល់សោះថា ខ្ញុំមានមន្ត្រីមួយរូប ថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ជាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវម៉ែន សំអន សុំឲ្យដកចេញក៏មិនព្រមដកដែរ ។ ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារី ឲ្យនៅជារដ្ឋលេខាធិការ ក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែង ព្រោះលោកមិនសាកសម្យ ជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌”

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top