ព័ត៌មានជាតិ

រដ្ឋមន្រ្តីអប់រំ អរគុណសម្ដេចតេជោ ផ្ដល់ការចាក់​ វ៉ាក់សាំងកូវីដ១៩ ឲ្យកុមារចាប់ពី១២-១៧ឆ្នាំ

ភ្នំពេញ ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលបានផ្ដល់ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ តាម គោលការណ៍ស្ម័គ្រចិត្ត ដល់កុមារ ចាប់ពីអាយុ១២-១៧ឆ្នាំ ប្រមាណ១,៩នាក់ ។

លោករដ្ឋមន្រ្តីបញ្ជាក់ តាមរយៈលិខិតមួយច្បាប់ថា ការផ្តល់វ៉ាក់សាំងនេះ ជាយុទ្ធសាស្ដ្រ ក្នុងការបង្កើន ឱកាស ដើម្បីត្រៀម បើកដំណើការគ្រឹះស្ថាន មធ្យមសិក្សា ឡើងវិញជាជំហានៗ នៅពេលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ រួចរាល់នាពេលខាងមុខ ។

ក្នុងឱកាសថ្លែងសារពិសេស ទៅជនរួមជាតិនាថ្ងៃ១៦ កក្កដា នេះ សម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជាបច្ចុប្បន្ន ត្រូវការជាចាំបាច់ ក្នុងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឲ្យក្រុមយុវ័យ និងកុមារអាយុ១២ ទៅ១៧ឆ្នាំ ដែលមានចំនួន ប្រមាណ ១ លាន៩សែននាក់ ក្នុងចំណោម២លាននាក់ ដែលត្រូវការវ៉ាក់សាំង៤លានដូស ៕

To Top