ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩២នាក់ និងជាសះស្បើយ ចំនួន៥៦នាក់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។
សូបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៩៨៣នាក់ បានព្យាបាលជាសះស្បើយចំនួន១១៦៥នាក់ ស្លាប់២៦នាក់ និង១៧៣៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕



