ព័ត៌មានជាតិ

ថ្ងៃនេះវៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរហូតដល់ជាង ៣៣០០នាក់

ហាណូយ៖ ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានរាយការណ៍ថា ប្រទេសវៀតណាម បានរាយការណ៍ ពីការឆ្លងជំងឺជំងឺកូវីដ-១៩ ចំនួន ៣,៣៣៦នាក់ ក្នុងនោះមានការឆ្លងក្នុងស្រុក ចំនួន ៣,៣២១ករណី និងនាំចូលចំនួន១៥ករណី។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ដោយដកស្រង់ប្រភព ពីក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ការឆ្លងថ្មីបាននាំឱ្យចំនួន អ្នកឆ្លងសរុបកើនឡើង ដល់ ៤៤,១៨៦ករណី និងមានអ្នកស្លាប់ចំនួន ២២៥ នាក់។

ក្នុងចំណោមករណីសហគមន៍ចំនួន ២,៤២០ករណី ត្រូវបានគេរាយការណ៍ នៅភាគកណ្តាលទីក្រុងហូជីមីញ ១៦៦ករណី នៅខេត្តប៊ិញដុង ដែលនៅក្បែរនោះ និង ១៥៨ករណីនៅខេត្តដុងថាបខាងត្បូង។

នៅទូទាំងប្រទេសវៀតណាម អ្នកជំងឺរហូតដល់ទៅ ១០,០២០ នាក់ដែលត្រូវបានព្យាបាល ជាសះស្បើយ ដែលបានកើនឡើងករណី ជាសះស្បើយ ថ្មីចំនួន ៣៣២ករណីបន្ថែមទៀត។

ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ ប្រទេសវៀតណាម បានចុះបញ្ជីករណី ឆ្លងមេរោគកូវីដ-១៩ ចំនួន ៤២,១៧៩ករណី ក្នុងនោះមាន ៤០,៦០៩ ករណីត្រូវបានរកឃើញ ចាប់តាំងពីការផ្ទុះឡើង ចុងក្រោយបង្អស់ នៅចុងខែមេសានេះ៕
ដោយ ឈូក បូរ៉ា

To Top