ព័ត៌មានជាតិ

ករណី ឪពុកក្មេកចាក់ដី រំលោភមាត់ព្រែក អភិបាលខេត្តកែប បានចាត់ឲ្យមន្ត្រីជំនាញ ចុះស្រាវជ្រាវ

ភ្នំពេញ៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលដើមអម្ពិល នៅថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១ ថា លោកបានចាត់ឲ្យមន្ត្រីជំនាញខេត្ត ពាក់ព័ន្ធចុះពិនិត្យស្រាវជ្រាវ ឭនិងធ្វើរបាយការណ៍ ប្រសិនបើការចាក់ដី ខុសច្បាប់ លោកអភិបាលមិនគាំទ្រឡើយ។

លោកអភិបាលខេត្តបន្តថា លោកធ្លាប់បានដឹងថា ឪពុកក្មេករបស់លោក មានលិខិតទិញលក់ដូរត្រឹមត្រូវ តែបើការចាក់ដីលើស ឬមិនត្រូវត្រូវ លោកអភិបាលនឹងឲ្យកាយដីវិញ៕

To Top