ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណី វិជ្ជមានកូវីដ-១៩ចំនួន១៩៩នាក់ថ្មី ក្នុងនោះ (១២ករណី សហគមន៍ និង១៨៧ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន១៧ នាក់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។
សូមបញ្ចាក់ថា គិតថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២.៧០២ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២.៥២៦ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៧៦ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៥១៥ នាក់ កំពុងសម្រាកព្យាបាលចំនួន ២.១៨១ នាក់ និងស្លាប់ចំនួន ០៦នាក់។