(BBC) រដ្ឋមន្រ្តីក្រសួងសុខាភិបាល អង់គ្លេសលោក Sajid Javid មានប្រសាសន៍ថា លោកបានធ្វើតេស្តិ៍វិជ្ជមាន ចំពោះវីរុស Covid-19 ប៉ុន្តែគាត់បានចាក់វ៉ាក់សាំង បង្ការជំងឺនេះ២ដូស រួចហើយ ហើយរោគសញ្ញា របស់គាត់គឺកម្រិតស្រាល។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Sajid Javid ដែលបានក្លាយជា រដ្ឋមន្ត្រីសុខាភិបាល កាលពីខែមិថុនា បាននិយាយថាគាត់បានធ្វើតេស្ត កាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីមានអារម្មណ៍ថា “ខ្សោយ អស់កម្លាំង” ហើយលទ្ធផល គឺវាវិជ្ជមាន។ គាត់បាននិយាយថាឥឡូវនេះគាត់នៅ ដាច់ដោយឡែករហូតដល់ គាត់ទទួលបានលទ្ធផល នៃការធ្វើតេស្ត PCR ។
សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ ចក្រភពអង់គ្លេស បានកត់ត្រាករណីឆ្លងប្រចាំថ្ងៃជាង ៥ម៉ឺនករណី ជាលើកដំបូង ចាប់តាំងពីពាក់កណ្តាលខែមករា៕
ប្រែសម្រួលៈ ណៃ តុលា
