ព័ត៌មានជាតិ

ប្រទះឃើញសព អ្នកនេសាទត្រីម្នាក់ អណ្តែតទឹក ក្នុងស្ទឹងនៅ ស្រុកអូរជ្រៅ

បន្ទាយមានជ័យ: ប្រទះឃើញសាកសពបុរសវ័យជាង៥០ឆ្នាំម្នាក់អណ្តែតក្នុងស្ទឹងមួយកន្លែង នៅក្នុងឃុំសំរោងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំរោង បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ប៉ែន ឌុល ភេទប្រុស អាយុ៥៧ឆ្នាំ រសនៅភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ជាអតីតមន្ត្រីរាជការចូលនិវត្តន៍)។

លោកវរសេនីយ៍ឯក សែស វិបុល អធិការស្រុកអូជ្រៅបានឲ្យដឹងថា យោងការសួរនាំក្រុមគ្រួសាររបស់សព ជនរងគ្រោះបានផឹកស្រា ហើយក៏បានទៅម៉ង ក្នុងស្ទឹងមួយកន្លែងនៅចុងភូមិ លុះម៉ោង៨និង៣០នាទីព្រឹក ស្រាប់តែមានអ្នកភូមិរាយការណ៍មកសមត្ថកិច្ចថា ប្រទះឃើញសពអណ្តែតទឹក។ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារ សាច់ញាតិ នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

To Top