ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់៖ លុយអាចរកបាន ប៉ុន្តែសម្បត្តិធម្មជាតិ គឺរកមិនបានទេ(Video)

ភ្នំពេញ៖ ក្រោយពីសង្កេតឃើញមានការចាក់ដី រំលោភបឹង ទន្លេ សមុទ្រ ជាញឹកញាប់​ ពីសំណាក់ក្រុមទុច្ចរិតមួយចំនួន លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា លុយអាចរក បាន ប៉ុន្តែសម្បត្តិធម្មជាតិ គឺរកមិនបានទេ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ លោក ពេជ្រ ស្រស់ បានលើកឡើងយ៉ាងដូច្នេះថា «កន្លែងអភិវឌ្ឍន៍ និងកន្លែងរកលុយ គឺវាមិនខ្វះទេនៅក្នុង ប្រទេសកម្ពុជានេះ ប៉ុន្តែហេតុអ្វីពួកអ្នកចេះតែចង់បំផ្លាញ សម្បត្តិធម្មជាតិ ទាំងពួកអ្នកមិនអាចបង្កើតធម្មជាតិបាន នោះទេ ការដែលពួកអ្នកបំផ្លាញធម្មជាតិ គឺ ប្រៀបបានបំ ផ្លាញជីវិតខ្លួនឯង និងមនុស្សជាតិផងដែរ»។ 

លោកបញ្ជាក់ថា «លុយអាចរក បាន ប៉ុន្តែសម្បត្តិធម្មជាតិគឺរកមិនបានទេ បើបំផ្លាញហើយ ការអភិវឌ្ឍន៍ឲ្យឈ្នះទាំងអស់គ្នា គឺអភិវឌ្ឍន៍ជៀសឲ្យឆ្ងាយ ពីកន្លែងធម្មជាតិសំខាន់ៗ បើពុំនោះទេ ឈ្នះតែពួកឧកញ៉ា ដែលអភិវឌ្ឍន៍លើ សម្បត្តិធម្មជាតិ តែប៉ុណ្ណោះ  ហើយអ្នកដែលចាញ់គឺជាតិខ្មែរ និងពលរដ្ឋខ្មែរយើងទាំងមូល»៕

To Top