ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៥៥នាក់ថ្មី និងមានករណីស្លាប់ចំនួន៦នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុក ចំនួន១២ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។
ក្នុងនោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ១៣នាក់
២- ស្រុកកំចាយមារ ចំនួន ៥៤នាក់
៣-ស្រុកព្រះសេ្ដច ចំនួន ៤១នាក់
៤- ស្រុកពាមរក៍ ចំនួន ១៣នាក់
៥- ស្រុកកញ្ច្រៀច ចំនួន ៨នាក់
៦- ស្រុកមេសាង ចំនួន ៦នាក់
៧- ស្រុកពាមជរ ចំនួន ៥នាក់
៨- ស្រុកស្វាយអន្ទរ ចំនួន ៤នាក់
៩- ស្រុកកំពង់ត្របែក ចំនួន ៣នាក់
១០-ស្រុកពារាំង ចំនួន ៣នាក់
១១-ស្រុកពោធិ៍រៀង ចំនួន ២នាក់
១២-ស្រុកសុីធរកណ្ដាល ចំនួន ២នាក់
១៣-មកពីរាជធានីភ្នំពេញ ចំនួន ១នាក់






បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១៥៥នាក់ ខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣,១៧៧នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ ១,៧៨១នាក់ និងកំពុងសម្រាកព្យាបាល ១,៣៤៥នាក់ ស្លាប់៥១នាក់។






