ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ផ្ដល់ភេសជ្ជៈនិងសម្ភារៈដល់គ្រូពេទ្យ កំពុងបំពេញភារកិច្ចព្យាបាលជំងឺកូវី១៩ ជូនប្រជាពលរដ្ឋ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី ១៩ ខែកក្កដាឆ្នាំ២០២១នេះ បាននាំអំណោយជាគ្រឿងភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ ជូនដល់ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញ ភារកិច្ចព្យាបាលជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅមន្ទីរ ពេទ្យមេគង្គកំពង់ចាម និងមន្ទីរពេទ្យ វិទ្យាល័យព្រះសីហនុ ។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំខេត្តកំពង់ចាម គិតគូរអំពីការខិតខំប្រឹងប្រែង របស់ក្រុមគ្រូពេទ្យ ដែលកំពុងមមាញឹក ក្នុងការបំពេញភារកិច្ចព្យាបាលជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលត្រូវបានរកឃើញវិជ្ជមាន ជំងឺនេះជាបន្តបន្ទាប់រៀងរាល់ថ្ងៃ។

ដូច្នោះហើយ ទើបលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ បានផ្ដល់អំណោយជូន ដល់ក្រុមគ្រូពេទ្យមន្ទីរពេទ្យមេគង្គកំពង់ចាម និងមន្ទីរពេទ្យវិទ្យាល័យព្រះសីហនុ ក្នុងមន្ទីរពេទ្យ ១ទទួលបាន ទឹកក្រូចចំនួន ២៥កេស , ជែលលាងដៃចំនួន ៥កេស, និងម៉ាស ចំនួន ១៥០០០ម៉ាស ៕

To Top