ព័ត៌មានជាតិ

សូមបង្កើន ការប្រុងប្រយ័ត្ន ! ពលករខ្មែរមកពីថៃម្នាក់ រត់គេចពីមណ្ឌល ចត្តាឡីស័ក មុនពេលចេញលទ្ធផល វិជ្ជមានកូវីដ១៩

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា មានពលករខ្មែរ មកពីប្រទេសថៃម្នាក់ បានរត់ចេញពីមណ្ឌលចត្តាឡីស័ក មុនពេលចេញលទ្ធផល វិជ្ជមានជំងឺកូវីដ១៩ ។

ជាមួយគ្នានោះ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានជួប ឬមានទំនាក់ទំនងជាមួយ ឈ្មោះ ធឿន ប៊ុនពេជ្រ ភេទ ប្រុស អាយុ ៣០ឆ្នាំ ដែលមានទីលំនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវតាមដាន សុខភាព របស់ខ្លួន ឬ ប្រសិនបើមានអាការៈ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ ។ ហើយត្រូវរាយការណ៍ ទៅអាជ្ញាធរមូលដ្ឋាន ប្រសិនបើដឹងពីដំណើរ របស់បុគ្គលខាងលើ ឬ អ្នកដែលបានពាក់ព័ន្ធ ជាមួយបុគ្គលខាងលើនេះ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា បុគ្គល ធឿន ប៊ុនពេជ្រ គឺជាពលករ មកពីប្រទេសថៃ ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគកូវីដ១៩ (មិនទាន់ត្រូវបានបញ្ជាក់ថា ជាមេរោគប្រភេទថ្មី Delta នៅឡើយ) ។ មុនពេលចេញលទ្ធផល បុគ្គលខាងលើ បានរត់គេចចេញពីមណ្ឌលចត្តាឡីស័ក កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ។

To Top