ព័ត៌មានជាតិ

ផ្ទុះកូវីដ នៅវត្តចំនួនបី ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ រកឃើញករណីឆ្លង ជាច្រើនអង្គ/នាក់

ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា វត្តអារាម ចំនួនបី ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរ និងក្រុមគ្រូពេទ្យ រកឃើញវិជ្ជមានកូវីដ១៩ ជាច្រើនអង្គ/នាក់។

ក្នុងនោះរួមមាន៖

+វត្តមណីរតនារាម ទួលទំពូង ឬ វត្តទួលទំពូង ដែលមានទីតាំងស្ថិតនៅ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ព្រះសង្ឃ និងឧបាសកចំនួន ៤៣អង្គ/នាក់ ត្រូវបានធ្វើតេស្តរកឃើញ វិជ្ជមាន កូវីដ១៩។ សូមមអំពាវនាវដល់ ពុទ្ធបរិស័ទ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយព្រះសង្ឃ និងឧបាសក ដែលគង់/ រស់នៅក្នុង ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាព របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬ បានទៅទីកន្លែងនេះ ។

+វត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត (វត្តសំរោងអណ្ដែត) ដែលមានទីតាំងស្ថិតនៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ គណៈកម្មការ វត្ត សំរោងអណ្តែត ខាងផ្នែកមើលអ្នកធ្វើសំណង់ ត្រូវបានធ្វើតេស្ដរកឃើញ វិជ្ជមាន កូវីដ១៩ ។ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ឬ ព្រះសង្ឃ ឬ ពុទ្ធបរិស័ទ ដែលមានទំនាក់ទំនងជាមួយ គណៈកម្មការ វត្ត សំរោងអណ្តែត ខាងផ្នែកមើលអ្នកធ្វើសំណង់ នៅវត្ត ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាព របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

+វត្តវត្តវ៉ារិន្ទ ហៅ វត្តព្រែកលៀប ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ព្រះសង្ឃ និងឧបាសក ជាច្រើនអង្គ/នាក់ ត្រូវបានធ្វើតេស្តរកឃើញ វិជ្ជមាន កូវីដ១៩ ។ សូមអំពាវនាវដល់ ពុទ្ធបរិស័ទ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយព្រះសង្ឃ និងឧបាសក ដែលគង់/រស់នៅក្នុង ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាព របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

To Top