ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១២នាក់ថ្មី និងមានករណីស្លាប់ចំនួន២នាក់បន្ថែមទៀតផងដែរ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពតរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៦៤៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១៨៨២នាក់ និងកំពុងសម្រាកព្យាបាល៧២៩នាក់ ស្លាប់៣៣នាក់៕


