ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦៨នាក់ថ្មី និងមានករណីជាសះស្បើយ៤២នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,០២៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,១១២នាក់ និងកំពុងសម្រាកព្យាបាល៨៩៦នាក់ ស្លាប់២១នាក់៕



