Covid-19

រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន១០៨នាក់ថ្មី និងជាសះស្បើយ ១០៦នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករនី រកឃើញ អ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១០៨នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន ១០៦នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុក ចំនួន១២ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ និងមកពីខេត្តកណ្ដាល ចំនួន២នាក់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ។

ក្នុងនោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ៥នាក់
២- ស្រុកកំចាយមារ ចំនួន ៥៥នាក់
៣-ស្រុកពាមរក៍ ចំនួន ១០នាក់
៤- ស្រុកពារាំង ចំនួន ៧នាក់
៥- ស្រុកកំពង់ត្របែក ចំនួន ៦នាក់
៦- ស្រុកមេសាង ចំនួន ៥នាក់
៧- ស្រុកបាភ្នំ ចំនួន ៥នាក់
៨- ស្រុកព្រះសេ្តច ចំនួន ៣នាក់
៩- ស្រុកសុីធរកណ្ដាល ចំនួន ៣នាក់
១០-ស្រុកពាមជរ ចំនួន ២នាក់
១១-ស្រុកស្វាយអន្ទរ ចំនួន ២នាក់
១២-ស្រុកពោធិ៍រៀង ចំនួន ២នាក់
១៣-មកពីរាជធានីភ្នំពេញ ចំនួន ១នាក់
១៤-មកពីខេត្តកណ្ដាល ចំនួន ២នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១០៨នាក់ ខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុក នីមួយៗ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣,២៥៨នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ១,៨៨៧នាក់ និងកំពុងសម្រាកព្យាបាល ១,៣៤៧នាក់ ស្លាប់៥១នាក់៕

To Top