Covid-19

កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងថ្មី៦១នាក់ ជាសះស្បើយ ១៨នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៦១នាក់ថ្មី និងមានករណីជាសះស្បើយ១៨នាក់ និងស្លាប់ម្នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,០៩០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១,១៣០នាក់ និងកំពុងសម្រាកព្យាបាល ៩៣៨នាក់ ស្លាប់២២នាក់៕

To Top