ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១៦៥ នាក់ថ្មី ក្នុងនោះ (១៨ករណី សហគមន៍ និង១៤៧ ករណីនាំចូលពីប្រទេសថៃ) និងមានជាសះស្បើយចំនួន៩ នាក់ បន្ថែមទៀតផងដែរ។
សូមបញ្ចាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣.១៥៣ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២.៩៣៥ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២១៨ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៥៥៣ នាក់ កំពុងសម្រាកព្យាបាលចំនួន ២.៥៩៤ នាក់ និងស្លាប់ចំនួន ០៦នាក់៕