ព័ត៌មានជាតិ

ឆេះទូក នៅកណ្តាលសមុទ្រកោះរ៉ុង បណ្តាលឲ្យស្លាប់ម្នាក់

ភ្នំពេញ ៖ នៅម៉ោងប្រមាណជា៩និង៣០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បង្កឲ្យមានករណីភ្ញាក់ផ្អើលក្រោយទូកដឹកអីវ៉ាន់ ព្រមទាំងដឹកក្មេងៗតូច២នាក់ និងចាស់៩នាក់ មកពីភូមិដើមថ្កូវ(ឡទឹកត្រី) បានឆាបឆេះនៅកណ្តាលសមុទ្រ កោះរ៉ុង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ។

ក្នុងទូកនោះ មានប្រជាពលរដ្ឋជិះចំនួន ១១នាក់ក្មេងតូច ២ នាក់ ។ បន្ទាប់ពីទទួលដំណឹងភ្លាម លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានចេញអូប័រទៅជួយសង្រ្គោះ ដោយបានស្រង់អ្នករងគ្រោះបានទាំង១១នាក់នោះតែម្តង ប៉ុន្តែជាអកុសលមានពលរដ្ឋនៅភូមិដើមថ្កូវម្នាក់ឈ្មោះ ហ៊ីង ស្រស់ ភេទស្រី អាយុ៥០ឆ្នាំបានស្លាប់ ។ នេះបើតាមការផ្សាយរបស់អាខោនហ្វេសប៊ុកឈ្មោះ Pisal Mithona៕

To Top